Saturday, February 9, 2019

​របៀប​​ធ្វើ​​​គាវ​ អាហារ​ពិសេស​នាំ​លាភ​សម្រាប់​ចូលឆ្នាំ​ចិន



គាវ​ជា​​មុខ​ម្ហូប​មាន​ប្រភព​មក​ពី​ប្រទេស​ចិន​ ​ជា​​​នំ​ម្សៅ​ស្នូល​សាច់​ជ្រូក​គ្រឿង​​ ​ដែល​ជន​ជាតិ​​ចិន​ និង​​អ្នក​ជាប់​សែស្រឡាយ​​ចិន​ តែង​ធ្វើ​​​បរិភោគ នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន​​​។ នំ​គាវ​ ក្នុង​ជំនឿ​ប្រជាជន​ចិន​ជឿ​ថា​ ជា​​ដុំ​ប្រាក់​ចិន​ ដែល​ជា​ហេតុ​​​នាំ​​លាភ​សំណាង​ លុយ​កាក់​ចូល​ក្នុង​គ្រួសារ​​របស់​ពួក​គេ។ យ៉ាង​ណា​មិញ​សម្រាប់​ថ្ងៃ​នេះ អ្នក​អាច​យល់​ដឹង​ពី​របៀប​ធ្វើ​នំ​គាវ បាន​តាម​វិធី​ដូច​ខាង​ក្រោម៖ ​​​​​​
 

គ្រឿង​ផ្សំ​ (សម្រាប់​​បន្ទះ​​នំ​គាវ)៖
ម្សៅ​​ធ្វើ​នំ​ ៣០០​ក្រាម
ទឹក​​ ២២០​មីលីលីត្រ​
អំបិល​​​​​​មួយ​​ជិប
គ្រឿង​​ផ្សំ​ (សម្រាប់​ធ្វើ​ស្នូល)៖
- សាច់​ជ្រូក​ (ផ្នែក​ស្មា)
ម្សៅ​សូដា (Baking Soda) កន្លះ​ស្លាប​ព្រា​បាយ
ម្សៅ​ពោត ១​ស្លាប​ព្រា​បាយ
អំបិល​ ១​កន្លះ​​ស្លាប​ព្រា​បាយ
ស្ករស​​ ១​ស្លាប​ព្រា​បាយ
ម្រេច​ម៉ដ្ឋ​​មួយ​ជិប
ទឹក​ ៣​ស្លាប​ព្រា​បាយ
ស្រា​​​អង្ករ (ប្រសិន​បើ​មាន) ១​ស្លាប​ព្រា​បាយ
ទឹក​ស៊ីអ៊ីវ​ ១​ស្លាប​ព្រា​បាយ
​- ប្រេង​ល្ង ២​ស្លាប​ព្រា​បាយ
ស្ពៃ​​តឿ ២០០​ក្រាម​
ស្លឹក​ខ្ទឹម​ ២​ដើម
ខ្ញី ចិញ្ច្រាំ​ ២​​ស្លាប​ព្រា​បាយ
ខ្ទឹម​ស​ ១​កំពឹស
គ្រឿង​ផ្សំ​ (សម្រាប់​ទឹក​ជ្រលក់)៖
ប្រេង​ល្ង ១​ស្លាប​ព្រា​បាយ
ទឹក​ស៊ីអ៊ីវ​ ២​ស្លាប​ព្រា​បាយ
​- ប្រេង​ម្ទេស ១​ស្លាប​ព្រា​បាយ
គ្រឿង​សម្រាប់​ចម្អិន
ប្រេង ១​ស្លាប​ព្រា​បាយ

   
វិធី​ធ្វើ​​​៖
លាយ​គ្រឿង​ផ្សំ​សម្រាប់​​ធ្វើ​បន្ទះ​នំ​គាវ ចូល​គ្នា ប្រើ​ចង្កឹះ​ច្របល់​កូរ​ឲ្យ​សព្វ​​​ ខាប់​រួច​​លុញ​​រយៈ​ពេល​១០​នាទី​ ចេញ​ជា​រាង​មូល​រលោង​។ កាត់​នំ​ជា​ពីរ​ រួច​​​​លុញ​ជា​ប្រហោង​​កណ្ដាល​ បន្ទាប់​មក​ប្រើ​ថង់​ប្លាស្ទិក​គ្រប​ទុក​រយៈ​ពេល​​២០​នាទី។
របៀប​​ធ្វើ​ស្នូល​​នំ​គាវ ចិញ្ច្រាំ​សាច់​​ជ្រូក​​​​​ឲ្យ​​ល្អិត រួច​ដាក់​ចូល​ក្នុង​ចាន​គោម​១ បន្ថែម​​​​ម្សៅ​សូដា ម្សៅ​ពោត រួម​ទាំង​គ្រឿង​ទេស​​ផ្សំ​​សម្រាប់​ធ្វើ​ស្នូល​ទាំង​អស់​លាយ​ចូល​គ្នា កូរ​ឲ្យ​សព្វ រួច​ថែម ស្ពៃ ​​ស្លឹក​ខ្ទឹម ខ្ញី និង ខ្ទឹម​ស ចិញ្ច្រាំ ​ចូល​គ្នា​រួច​កូរ​ឲ្យ​សព្វ។
រោយ​ម្សៅ​តិច​ៗ​លើ​​ជ្រញ់ យក​​​នំ​បន្ទះ​គាវ​មក​វិញ ​មក​កាត់​​ ជា​ដុំ​តូច​ៗ​ ១៦​ដុំ។ លុញ​​​​នំ​ឲ្យ​រាប​​ដោយ​ប្រើ​ឈើ​មូល​​រុញ​​ជា​បន្ទះ​ៗ។ យក​​គ្រឿង​ស្នូល​​​​​នំ​គាវ​មក​ដាក់​រួច​ខ្ចប់​។ ដាក់​ប្រេង​កម្ដៅ​ខ្ទះ​ រួច​បំពង​​​នំ​គាវ​​ឲ្យ​ឆ្អិន។
របៀប​ធ្វើ​​ទឹក​ជ្រលក់​ គ្រាន់​តែ​លាយ​គ្រឿង​ទឹក​ជ្រលក់​ដូច​រៀប​រាប់​ខាង​លើ​ចូល​គ្នា​ជា​ការ​ ស្រេច។ នោះ​អ្នក​នឹង​បាន​នំ​គាវ​ ជ្រលក់​ទឹក​ជ្រលក់​ឈ្ងុយ​ឆ្ងាញ់។
**ចំពោះ​នំ​គាវ​ខាង​លើ អ្នក​ក៏​អាច​ ចម្អិន​​ ដោយ​ស្ងោរ ចំហុយ បំពង ឬ​ដុត​ក៏​បាន​តាម​ការ​ចូល​ចិត្ត៕

 


No comments:

Post a Comment