មុនជាសភាវៈនៃធម្មជាតិមួយប្រភេទ ដែលកើតមានឡើងគ្រប់ភេទគ្រប់វ័យ ជាពិសេល ច្រើនកើតមានឡើងចំពោះវ័យជំទង់ ព្រោះក្នុងវ័យនេះមានការផ្លាស់ប្តូរអ័រម៉ូន បម្រែបម្រួលរាងកាយ ធ្វើអោយកើតមានមុននៅមុខ នៅខ្នងតែនៅពេលមានអាយុច្រើន បន្តិចមុនទាំងនេះនឹងបាត់ដោយខ្លួនឯង ចូរកុំញេចមុន ឬកេះព្រោះបណ្តាលអោយជាំស្បែក ហើយថែមទាំងមានស្នាមផ្លែបានទៀតផង។ មុនមានច្រើនប្រភេទដូចជាមុនកប់មុខ មុនដំបូកមានមុខព៌ណស មុនដំបូកមានមុខពណ៌ខ្មៅ មុនរលាក និង មុនអង្កាម មូល ហេតុកើតមុនបណ្តាលមកពីមានសម្ពាធខ្លាំងសម្រាកមិនបានគ្រប់គ្រាន់ លុបលាងមុខមិន ត្រូវតាមក្បួន តំណពូជ និងការទទួលទានអាហារជាដើម ។មានបច្ច័យសំខាន់ៗទៀត បណ្តាលអោយកើតមុនគឺពពួគបាក់តេរី រង់ចាំឳកាសជ្រៀតចូលទៅក្នុងស្បែកមុខ និងរីក រាលដាលរហូតក្លាយជាមុនខ្ទុះបានទៀតផង ។
• វិធីកំចាត់មុនកប់ ឬមុនមានមុខខ្មៅតាមវិធីងាយៗគឺត្រូវស្ពង់មុខមួយសប្តាហ៍ ១ទៅ២ដង ប្រើហ្វូមលាងមុខមានសារធាតុផ្សំ សម្រាប់ព្យាបាលមុនខ្មៅ ។ យកស៊ុតស មកលាបមុខមួយសប្តាហ៍មួយដង ប្រើរូបមន្ត គ្រឿងផ្សំពីផលិតផល ធម្មជាតិមួយ សប្តាហ៍១-២ដង យកទឹកឃ្មុំលាបមុខមួយសប្តាហ៍ ៣-៤ដង ត្រូវលាងដៃគ្រប់ពេលនៅពេល ប៉ះពាល់ស្បែកមុខ ប្តូរស្រោមខ្នើយមួយអាទិត្យម្តង ឬយ៉ាងតិចមួយខែម្តង និងទទួលទានទឹក ៨-១០ កែវក្នុងមួយថ្ងៃ ។
• វិធីកំចាត់មុនអង្កាមរបៀបងាយៗ សម្រាប់លោកអ្នកមានមុនអង្កាម លោកអ្នកអាចថែរក្សាតាមរូបមន្តមួយសប្តាហ៍ ១-២ដង លុបលាងមុខ មួយថ្ងៃ២-៣ដង ហាមកេះឬញេចមុនអង្កាមជាដាច់ខាត គួរប្រើម្រៅ ទ្រនាប់ប្រភេទទឹក បរភោគអាហារមានជាតិប្រេង ខ្លាញ់បានតិចបំផុត ទទួលទានបន្លែ ផ្លែឈើ និងទទួលទានទឹក ៨-១០ កែវក្នុងមួយថ្ងៃ ។
រូបមន្តទី១ ( ក្រូចឆ្មារ ) យកក្រូចឆ្មារមួយផ្លែច្របាច់យកទឹក យកសំលីជ្រលក់មកលាបលើបរិវេណមុន ( មុនគ្របប្រភេទ ) លាបទុកចោលមួយយប់ រួចលាងចេញនៅពេលព្រឹក ។ ប្រសិនជាមានអារម្មណ៍ថា ផ្សារគួរលាយទឹកបន្តិច លាបទុកប្រហែល ១០ នាទី លាងចេញដោយទឹកស្អាត ។
រូបមន្តទី២ ( ស៊ុតស ) យកស៊ុតគោះយកតែស៊ុតសលាបលើផ្ទៃមុខអោយសព្វទុកអោយស្ងួតបកចេញ បន្ទាប់មកលាងដោយទឹកក្តៅឧណ្ហៗនិងលាងដោយទឹកស្អាតមួយសាទៀត រូបមន្តនេះជួយបកយកមុនអង្កាមមុនដំបូកនិងមុនខ្ទុះពណ៌ស ។
រូបមន្តទី៣ ( ស្វាយទុំ ) យកស្វាយទុំមួយផ្លែ មកបកសម្បកយកតែសាច់ ទឹកក្រូចឆ្មារ១/២ស្លាបព្រាបាយ ម្សៅដីស ១/៤ ស្លាបព្រាបាយ និងទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេ width="320" />កិនចូលគ្នារហូតបានល្បាយខាប់ៗ មកបំពោកលើផ្ទៃមុខ ទុកប្រហែល១៥-៣០ នាទី លាងចេញដោយទឹកស្អាត ជួយព្យាបាលមុនខ្ទុះ ។

No comments:
Post a Comment