ផ្កាអង្គាសីលជាផ្កាមួយប្រភេទ ដែលមេដឹកនាំបដិវត្តន៍ចិន
ម៉ៅ សេទុង ចូលចិត្តខ្លាំងបំផុត ព្រោះផ្កានេះមានលក្ខណៈពិសេសរបស់វា
ហើយប្រជាជនចិន តែងយកផ្កានេះដាក់ក្នុងផ្ទះ នាឱកាសចូលឆ្នាំប្រពៃណីចិន។
លោកបន្ថែមថា ប្រជាជនចិន
យកផ្ដាអង្គាសីលដាក់ក្នុងផ្ទះ ព្រោះវាមានក្លិនក្រអូប
ដែលតំណាងឱ្យភាពថ្លៃថ្នូរ និងកេរ្តិ៍ឈ្មោះល្បីល្បាញ។
បើផ្កានេះរីកមុនថ្ងៃចូលឆ្នាំ គឺមិនល្អទេ
ប៉ុន្តែបើរីកក្នុងថ្ងៃចូលឆ្នាំរយៈពេល ៣ ថ្ងៃជាប់គ្នា ចិនជឿថា ល្អ
បើរីកជាប់គ្នា ៧ ថ្ងៃ គឺល្អលេខមួយ ពោលគឺសំណាងល្អ រាសីឡើងខ្ពស់ត្រដែត
មានសុភង្គល សេចក្ដីថ្លៃថ្នូរ និងទ្រព្យសម្បត្តិនៅគង់វង្សយូរអង្វែង។
លោក កុក ឡុង
គ្រូហោរាចិនប្រចាំទីក្រុងភ្នំពេញ បានថ្លែងថា ផ្ដាអង្គាសីល
អាចទ្រាំនឹងអាកាសធាតុត្រជាក់បាន មិនដូចផ្កាផ្សេងឡើយ។
“ខែនេះនៅចិនធ្លាក់ទឹកកក
លោកម៉ៅ [ម៉ៅ សេទុង] ចូលចិត្តផ្កានេះណាស់ ព្រោះកាលណាកាន់តែត្រជាក់
ផ្កាកាន់តែរីក ចំណែកផ្កាផ្សេងទៀតរោយជ្រុះអស់ហើយ”។
លោកបន្ថែមថា ប្រជាជនចិន
យកផ្ដាអង្គាសីលដាក់ក្នុងផ្ទះ ព្រោះវាមានក្លិនក្រអូប
ដែលតំណាងឱ្យភាពថ្លៃថ្នូរ និងកេរ្តិ៍ឈ្មោះល្បីល្បាញ។
បើផ្កានេះរីកមុនថ្ងៃចូលឆ្នាំ គឺមិនល្អទេ
ប៉ុន្តែបើរីកក្នុងថ្ងៃចូលឆ្នាំរយៈពេល ៣ ថ្ងៃជាប់គ្នា ចិនជឿថា ល្អ
បើរីកជាប់គ្នា ៧ ថ្ងៃ គឺល្អលេខមួយ ពោលគឺសំណាងល្អ រាសីឡើងខ្ពស់ត្រដែត
មានសុភង្គល សេចក្ដីថ្លៃថ្នូរ និងទ្រព្យសម្បត្តិនៅគង់វង្សយូរអង្វែង។
តាមជំនឿ
ចិនច្រើនដាក់ផ្កាអង្គាសីលស្រស់ក្នុងផ្ទះ ចំណែកផ្កាជ័រគេកម្រនឹងដាក់
ប៉ុន្តែបើដាក់មិនឱ្យលើសពីបីថូឡើយ ព្រោះបើលើស កូនចៅប្រុសស្រីនឹងចេញទៅមានស្នេហារញ៉េរញ៉ៃនៅខាងក្រៅ។
ប្រជាជនចិនបានចូលឆ្នាំរបស់ពួកគេហើយ
កាលពីម្សិលមិញ ដែលគេហៅថាបុណ្យតូច ចំណែកបុណ្យធំ
នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ៧ (ជួបជុំគ្រួសារ) ដល់ ៩ ខែកុម្ភៈឆ្នាំ ២០១៦។ ថ្ងៃទី ៨ ខែកុម្ភៈជាថ្ងៃ
១ កើត ដូច្នេះប្រជាជនចិន តែងក្រោកអុជធូបទទួលទេវតា នៅម៉ោង ១ ដល់ ម៉ោង ៣ ព្រោះជាពេលវេលាល្អ។
លោកគ្រូហោរាចិន កុក ឡុង បញ្ជាក់។ផ្កាអង្គាសីលចាប់ផ្ដើមរីកពីថ្ងៃ
១ កើត ដល់ ៧ កើត៕




No comments:
Post a Comment