Wednesday, February 3, 2016

រឿងទាក់ទងការនាំគ្នាបិទក្រដាសជូនពរខាងមុខទ្វារ នៅថ្ងៃចូលឆ្នាំចិន




ជនជាតិ​ចិន​​ជា​ច្រើន​តែង​​និយម​បិទ​ក្រដាស​​​​​​ក្រហម​​មួយ​គូ​នៅ​មុខ​ផ្ទះជា​ពិសេស​​​ពេល​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​​។ តាម​

ទម្លាប់​ប្រពៃណី​​ជន​ជាតិ​ចិន គឺ​ដើម្បី​​​​​​បណ្ដេញ​ឧបទ្រព​ចង្រៃ ស្វាគមន៍​ឆ្នាំ​ថ្មី​​​នាំ​សិរី​សួស្ដី និង​សំណាង​ល្អ​ចូល​

មក​ក្នុង​ផ្ទះ។

យោង​តាម​​​គេហទំព័រ​ របស់​ចិន Chinahighlights ​ក្រដាស​បិទ​ផ្ទះ​ពេល​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន​​ តាម​ជំនឿ​របស់​ជនជាតិ​ចិន​ គឺ​មាន​ប្រវត្តិ​តាម​ដំណាល​រឿង​ព្រេង​មួយ។

រយៈ​កាល​​​ ១ពាន់​ឆ្នាំ​​​កន្លង​ទៅ​ មាន​ដើម​ផ្លែ​ប៉ែស​​​មួយ​ដើម ដែល​មាន​ប្រវែង​វែង​​ ជាង​ ១៥០០ គីឡូម៉ែត្រ​​ដុះ​នៅ​លើ​​ភ្នំ​មួយ​និង​ចាក់​ឫស​រហូត​ដល់​ឋាន​របស់​ខ្មោច ​បិសាច​​ អសុរកាយ។ នា​​ទិស​​​ឦសាន​​នៃ​ដើម​ផ្លែ​ប៉ែស​នោះ មាន​អ្នក​យាម​​ពីរ​នាក់ គឺ​ឈ្មោះ Shentu និង Yulei ដែល​នៅ​ចាំ​​ការពារ​​ច្រក​​​ចូល​ទៅ​កាន់​ឋាន​ខ្មោច​ព្រាយ​ បិសាច។ អ្នក​យាម​ទាំង​ពីរ​នាក់​នោះ ក៏​មាន​ភារកិច្ច​​ចាប់​ខ្មោច​បិសាច ទៅ​ឲ្យ​សត្វ​ខ្លា ចំពោះ​ព្រលឹង​ខ្មោច​ណា​ដែល​​តាម​យាយី​​មនុស្ស​​​លោក។
 


ហេតុ​នោះ​ហើយ​ ព្រលឹង​ខ្មោច​ បិសាច​ទាំង​អស់​សុទ្ធ​តែ​ខ្លាច​ អ្នក​យាម​ទាំង​ពីរ។ ចាប់​ពី​នោះ​​ប្រជាជន​ចិន​​មាន​ជំនឿ​​ត​ៗ​គ្នា​ ដោយ​ឆ្លាក់​ឈ្មោះ​អ្នក​យាម​ទាំង​ពីរ​នាក់​លើ​​​​បន្ទះ​ឈើ​ដើម​ផ្លែ​ប៉ែស​ចង​ ព្យួរ​នៅ​មុខ​ផ្ទះ​ក្បែរ​ទ្វារ​ ព្រោះ​អាច​ដេញ​ព្រលឹង​ខ្មោច​​​ចេញ​ឲ្យ​ឆ្ងាយ​បាន។

រហូត​មក​ដល់​ សម័យ​រាជវង្ស​​ Song ប្រជាជន​ចិន​បាន​​ចាប់​ផ្ដើម​​ឆ្លាក់​សរសេរ​ពាក្យពេចន៍​កាព្យ​​ចុង​ជួន​ សិរីសួស្ដី​ជំនួស​ឲ្យ​ឈ្មោះ​អ្នក​យាម​ទាំង​ពីរ។ ចំណេរ​កាល​ក្រោយ​មក​​​​ទៀត​ទើប​ប្រជាជន​ចិន​​ប្រើ​ក្រដាស​ក្រហម​មាន​សរសេរ​ ពាក្យ​ឃ្លា​ឃ្លោង​កំណាព្យ​សិរីសួស្ដី​ជំនួស​ឲ្យ​ការ​ឆ្លាក់​​លើ​បន្ទះ​រនាប​ ឈើ​វិញ ដោយ​ក្រដាស​ពណ៌​ក្រហម​គឺ​ជា​តំណាង​នៃ​សុភមង្គល និង​សំណាង​ល្អ។ ចាប់​ពី​ពេល​នោះ​មក ក្រដាស​បិទ​ផ្ទះ​ពេល​ចូល​ឆ្នាំ​ថ្មី ជាប់​ជា​ទំនៀម​ទម្លាប់​​ស្វាគមន៍​ឆ្នាំ​ថ្មី និង​បង្ហាញ​ពី​ការ​​បួង​សួង​​​ សេចក្តី​សុខ​ចម្រើន​នា​ឱកាស​ពិសេស​នោះ៕
   Go To : sepetou.blogspot.com  for more News

No comments:

Post a Comment