មន្ទីរពេទ្យ Bhumibol Adulyadej
របស់ប្រទេសថៃបានអះអាងកាលពីថ្ងៃអង្គារម្សិលមិញថាបានព្យាបាល
អ្នកជំងឺម្នាក់ដែលបានឆ្លងវីរុស Zika។ នេះបើយោងតាមការចុះផ្សាយរបស់ Bangkok Post។
អ្នកជំងឺឆ្លងវីរុស Zika ថ្មីគឺជាបុរសវ័យ ២០ឆ្នាំម្នាក់
ដែលបានមកព្យាបាលនៅមន្ទីរពេទ្យខាងលើ កាលពីថ្ងៃ២៤ មករា កន្លងទៅ។
លោក Santi Srisermphok ប្រធានមន្ទីរពេទ្យបានឲ្យដឹងថា
បុរសនោះបានកើតរោគសញ្ញាជារួម នៃការឆ្លងមេរោគ Zika ដូចជា
គ្រុនក្ដៅ អន្ទះអន្ទែង ភ្នែកក្រហម និងឈឺសាច់ដុំ។ ក្រោយពិនិត្យធ្វើតេស្តឈាមរួចមក
លទ្ធផលបង្ហាញថាបុរសនោះមានវីរុស Zika មែន ទោះបីបដិសេធថាមិនបានធ្វើដំណើរទៅកាន់ប្រទេសកំពុងមានការ
រាតត្បាតពីវីរុសនោះក៏ដោយ។
បន្ទាប់ពីព្យាបាលបុរសអ្នកជំងឺខាងលើ
ខាងមន្ទីរពេទ្យមិនគិតថ្លៃសេវាលើការព្យាបាលនោះទេ និងបន្តតាមដានពិនិត្យលើបុរសនោះ។
ទោះយ៉ាងណាក្ដី
ក្រសួងសុខាភិបាលថៃ បានប្រកាសថា ករណីទាក់ទងនឹងការឆ្លងវីរុស Zika គឺត្រូវរាយការណ៍ជូនការិយាល័យក្រសួងជាកំហិត។
ប៉ុន្តែក្រសួងបានអំពាវនាវកុំឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ ខ្លាំង
ព្រោះវីរុសនោះមិនមានការរាតត្បាតក្នុងប្រទេសថៃនោះទេ។
រហូតមកទល់ពេលនេះ
បណ្ដាប្រទេសមួយចំនួនទៀត គឺប្រទេសឥណ្ឌូណេស៊ី មានករណីអ្នកជំងឺឆ្លងវីរុស
Zika ១នាក់នៅកោះ
ស៊ូម៉ាត្រា បើយោងតាម Rappler និងមានករណីអ្នកជំងឺធ្វើតេស្តមានឆ្លងជំងឺ
Zika ពីរនាក់នៅ ទីក្រុង ស៊ីដនី ប្រទេសអូស្ត្រាលី៕


No comments:
Post a Comment