បុណ្យចូលឆ្នាំចិននឹងមកដល់ក្នុងពេលដ៏ខ្លី
ខាងមុខ ដូច្នេះថ្ងៃនេះ លោក កុក ឡុង គ្រូហោរាប្រចាំទីក្រុងភ្នំពេញ បានបង្ហាញចំនួនមុខនៃផ្លែឈើ
ដែលប្រជាជនចិនតែងសែនជូនចំពោះ ទេវតា ដូនតា និងអ្នកម្នាងផ្ទះ។
ទេវតា និងដូនតា ៖ ផ្លែឈើសែនត្រូវមាន ៣ មុខ ដែលតំណាងឱ្យឋានលើ ឋានកណ្ដាល
និងឋានក្រោម។ ចំពោះផ្លែឈើមិនប្រកាន់ទេ គឺផ្លែឈើអ្វីក៏បាន
តាមចំណងចំណូលចិត្ត ប៉ុន្តែនៅប្រជាជនតៃវ៉ាន់ និងម៉ាឡេស៊ី
ចូលចិត្តសែនម្នាស់ និងគូលែន។
អ្នកម្នាងផ្ទះ ៖ ផ្លែឈើសែនត្រូវមាន ៥ មុខ ដែលតំណាងឱ្យលុយហូរចូលពីទិស
លិច កើត ជើង ត្បូង និងកណ្ដាល។ ចំពោះផ្លែឈើគេមិនប្រកាន់ដូចគ្នា
តែប្រជាជនចិនចូលចិត្តសែន ផ្លែប៉ោម ព្រោះវាតំណាងឱ្យសេចក្ដីសុខសប្បាយ
និងក្រូចខ្វិច តំណាងឱ្យភាពមានបាន៕




No comments:
Post a Comment